FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃកាន់បិណ្ឌទី១ បានអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ជូនពលរដ្ឋក្នុឱកាសបុណ្យភ្ជុំបិណ្ឌ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមជួបតែសេចក្តី សុខសេចក្តីចម្រើនគ្រប់ៗគ្នា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facbeook យ៉ាងដូច្នេះថា ថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារ៉ាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩។ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ … Continue reading សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ជូនពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed